កិច្ចប្រជុំក្រុមការងារសិក្សា និងរៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំអគារ ឃ នៃ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារសិក្សា និងរៀបចំ ឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ “ក.ច.ម.ព”។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានរបៀបវារៈដូចតទៅ៖
១-ពិនិត្យ និងសម្រេចលើសេចក្ដីព្រាងមាតិកា
២-ពិនិត្យ និងសម្រេចអំពីកម្រិតនៃ ឯកសារគោល (រាជរដ្ឋាភិបាល ឬ ក្រសួង),លិខិតគតិយុត្តសម្រាប់ប្រកាសឱ្យប្រើប្រាស់ និងការរៀបចំសិក្ខាសាលាពិគ្រោះ យោបល់
៣-ការបែងចែកក្រុមការងារទទួលបន្ទុក
៤-អំពីសំណើសុំថវិកា ដើម្បីគាំទ្រដំណើរការរៀបចំ
៥-ផ្សេងៗ។