កិច្ចប្រជុំតាមអនឡាញលើការកែសម្រួលនីតិវិធីនៃការបង់ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធ (E-payment) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)
នារសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំតាមអនឡាញលើការកែសម្រួលនីតិវិធីនៃការបង់ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធ (E-payment) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ដែលដឹកនាំដោយ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារដៃគូពាក់ព័ន្ធ។