Comment are off
កិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋាន ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់គំរូនៃសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល និងតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ
នារសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤ រសៀល នៅសាលប្រជុំ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំ បានរៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់គំរូនៃសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល និងតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ដែលមានការចូលរួមពី ៖ អគ្គនាយកដ្ឋានគោលនយោបាយ, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម , អគ្គលេខាធិការដ្ឋាន។