Comment are off
វគ្គបណ្ដុះបណ្ដាលស្ដីពីការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា
នាព្រឹកថ្ងៃព្រហស្បតិ័ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំ នៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មានបេីកវគ្គបណ្ដុះបណ្ដាលស្តីពីការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនដល់មន្ត្រីបង្គោល នៃក្រសួង ស្ថាប័ន ចំនួន ១០ រួមមាន ៖ ក្រសួងការពារជាតិ , ក្រសួងមហាផ្ទៃ , ក្រសួរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ , ក្រសួងសាធារណការ និង ដឹកជញ្ជូន , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , ក្រសួងអប់រំ យុវជន និង កីឡា , ក្រសួងសុខាភិបាល , ក្រសួងការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ , ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង ក្រសួងបរិស្ថាន ។