Comment are off
កិច្ចប្រជុំកំណត់តម្លៃមូលដ្ឋាន ដើម្បីផ្សព្វផ្សាយលក់ទោចក្រយានយាន្ត (ម៉ូតូ) ដែលបានរឹបអូសជាទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពីការកំណត់តម្លៃមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយលក់ទោចក្រយានយាន្ត (ម៉ូតូ) ដែលបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមអំណាចសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការ និងដែលកំពុងរក្សាទុកនៅសាលាដំបូងខេត្តកោះកុង និងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង មានការចូលរួម ពីសមាជិកគណៈកម្មការ និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការ។