Comment are off
កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើការអនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់នាយកដ្ឋាននីមួយៗក្រោមឱវាទរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋា-ភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើការអនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់នាយកដ្ឋាននីមួយៗក្រោមឱវាទរបស់អគ្គនាយកដ្ឋាន លើរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យលើវឌ្ឍនភាពការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
២.ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្ត របស់អគ្គនាយកដ្ឋាន
៣.ពិនិត្យលើវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋាន
៤. ផ្សេងៗ។