Comment are off
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាអំពីការសេចក្ដីព្រៀងសារាចរណែនាំ និងសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី១ ជំហានទី៣ ជូនមន្ទីរ អង្គភាពជំនាញរាជធានី ខេត្ត ចំនួន១៨
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋា-ភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានចូលរួមប្រជុំពិនិត្យ ពិភាក្សា អំពីសេចក្តីព្រាងសារាចរណែនាំ និងសេចក្តីជូនដំណឹងស្តីពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី១ ជំហានទី៣ ជូនមន្ទីរ អង្គភាពជំនាញ រាជធានី ខេត្ត ចំនួន១៨។