Comment are off
សន្និសីទសារព័ត៌មាន ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩
នាព្រឹកថ្ងៃពុធ ០៣ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។