Comment are off
កិច្ចប្រជុំរវាងគណៈកម្មការទី២ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល (សហវ) ដោយមានការចូលរួមពីអាជ្ញាធរសវនកម្មជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ក. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អញ្ជើញអមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរវាងគណៈកម្មការទី២ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដោយមានការចូលរួមពីអាជ្ញាធរសវនកម្មជាតិ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។