Comment are off
កិច្ចប្រជុំរបស់គណៈកម្មការអន្តក្រសួង ដើម្បីចុះពិនិត្យ សិក្សាការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ ( គ.ស.ដ)
នារព្រឹកថ្ងៃពុធ ១៥ កើត ខែមាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអន្តក្រសួង ដើម្បីចុះពិនិត្យ សិក្សាការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋ ( គ.ស.ដ) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមកម្មវិធីអនឡាញ (Zoom) ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។