Comment are off
កិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០
នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២០ នៅឯវិមានរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញអមឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាការពារ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ។ គូសបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តយល់ព្រមដោយសម្លេងគាំទ្រ១១២សម្លេង។