Comment are off
កិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការចុះរៀបចំប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ
នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំធំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំផែនការចុះរៀបចំប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងការពន្លឿនការងារចុះបញ្ជីដីរដ្ឋ (ការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុរបស់រដ្ឋ) ដោយមិនយកកម្រៃសេវាសាធារណៈ ស្របតាមប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។