Comment are off
កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលបទប្បញ្ញត្តិស្តីពីទោសទណ្ឌ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
នារសៀលថ្ងៃអង្គារ ១៣រោជ ខែមិគសិរ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលបទប្បញ្ញត្តិស្តីពីទោសទណ្ឌ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជាមួយតំណាងក្រសួងយុត្តិធម៌ អង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។