Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើជំពូកទី១០ (ស្តីពីទោសប្បញ្ញាត្តិ) នៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលាប្រជុំទី៣ អាគារ «គ» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្រ្តីជំនាញបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើជំពូកទី១០ (ស្តីពីទោសប្បញ្ញាត្តិ) នៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដឹកនាំដោយឯកឧត្ដម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមកម្មវិធីអនឡាញ (Zoom)។