កិច្ចប្រជុំពិនិត្យពិភាក្សា និងកែសម្រួលប្រកាសអន្តរក្រសួង ចំនួនពីររវាងក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា និងកែសម្រួលប្រកាសអន្តរក្រសួង លេខ ២៨៤ សហវ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ដីពីអត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវីធីនៃការបង់ថ្លៃសួយសារ និងប្រកាសអន្តរក្រសួង លេខ ៥១៦ សហវ.ប្រក ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ស្ដីពីការប្រើប្រាស់ថវិកាសម្រាប់ជាប្រាក់រង្វាន់លើកទឹកចិត្ត និងពង្រឹងយន្តការនៃការកៀរគរនិងប្រមូលចំណូលសួយសារធនធានរ៉ែ ក្រោមការដឹកនាំរបស់ ឯកឧត្ដម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល។