កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រង ការតឹងទារ និងការជម្រះបញ្ជី នៃបំណុលមិនមែនសារពើពន្ធ
នារសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នេត មុន្នី ប្រតិភូរាជ-រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រង ការតឹងទារ និងការជម្រះបញ្ជី នៃបំណុលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីគ្រប់នាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្នុងគោលបំណងពិនិត្យពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងប្រកាស ដែលរៀបចំដោយក្រុមការងារបច្ចេកទេសនៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ស្របតាមផែនការការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ ២០១៩-២០២៣។