Comment are off
កិច្ចប្រជុំក្រុមការងារ សិក្សា និងរៀបចំឯកសារគោល (BluePrint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំក្រុមការងារ សិក្សា និងរៀបចំឯកសារគោល (BluePrint) ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមកម្មវិធីអនឡាញ (Zoom) ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។