facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

សិក្ខាសាលាពិគ្រោះយោបល់​លើសេចក្ដីព្រាង​ផែនការ​សកម្មភាព ផ្នែកចំណូលមិនមែនសារពើពន្ធ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រ​កៀរគរចំណូល ២០១៩-២០២៣

05 Feb 2020
administrator
PFM, សិក្ខាសាលា

នាព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋា​​ភិបាល​​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរូមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង​ផែនការ​សកម្មភាព ផ្នែកចំណូលមិនមែនសារពើពន្ធ សម្រាប់ការអនុវត្ត​យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាសាលានេះមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នចំនួន ១១។
ផែនការសកម្មភាព នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ (ទាំងផ្នែកសារពើពន្ធ និងផ្នែកមិនមែនសារពើពន្ធ) គ្រោងនឹងប្រកាសឱ្យប្រើប្រាស់នៅក្នុងកិច្ច​ប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុម​ការងារបច្ចេកទេសគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG) ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខ៕

អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍភាពប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២

01 Dec 2022

សិក្ខាសាលាពិគ្រោះយោបល់ លេីសេចក្ដីព្រាងយុទ្ធសាស្រ្តស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ

25 Nov 2022

កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)

21 Nov 2022
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨