facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

សិក្ខាសាលាផ្សព្វផ្សាយលិខិតបទ​ដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ

19 May 2023
administrator
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្ដមបណ្ឌិត ងី តាយី

នាព្រឹកថ្ងៃសុក្រ ១៥រោច ខែ ពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ញើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតិភាព ឯកឧត្ដមបណ្ឌិត ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់​​ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អង្គសិក្ខាសាលានេះ បានសហការរៀបចំឡើងដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយកម្មវិធីសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួនប្រមាណ ៥០០ នាក់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុក។

អំពីម្ចាស់អត្ថបទ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើធាតុចូលរបស់ក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងឯកសារគោល (Blueprint) ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

18 May 2023

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាស និងនីតិវិធីនៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ

12 May 2023

កិច្ចប្រជុំសម្រាប់ការអនុវត្តបទប្បញ្ញត្តិ ពាក់ព័ន្ធនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ឆ្នាំ ២០២៣ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនិងច្បាប់ទូទាត់ថវិកា

03 May 2023
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨