facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

កិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ចំនួន៧ នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦

23 Dec 2019
administrator
កិច្ចប្រជុំ​, រដ្ឋ​សភា​, សេចក្ដីព្រាងច្បាប់​

នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋា​ភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញ​អមឯកឧត្ដមបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម​កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាសេចក្ដីព្រាងច្បាប់ចំនួន ៧ នៅសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ លើសេចក្ដីព្រាងច្បាប់មានដូចតទៅ៖
ក-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក​នៃកិច្ចព្រមព្រៀង​សម្រាប់​អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហ​ប្រជាជាតិស្ដី​ពី​ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទង​នឹងការគ្រប់គ្រង​និងការ​អភិរក្សផល​ស្តុកត្រី​ផ្លាស់ទីមធ្យម និងផលស្ដុក​ត្រី​ផ្លាស់ទីឆ្ងាយ។
ខ- សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពីការអនុម័ត​យល់ព្រម​លើការ​ធានា​ទូទាត់​របស់រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យក្រុមហ៊ុន ចំនួន ៦ :
១-ក្រុមហ៊ុន ហ្គ្រីន សឺស្ពែន​ណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក​ សម្រាប់គម្រោង​សាង​សង់​ស្ថានីយ៍​ផលិត​អគ្គិសនី ដើរដោយ​ពន្លឺ​ព្រះអាទិត្យ អនុភាព ២០ មេហ្គាវ៉ាត់ នៅខេត្ត​ស្វាយ​រៀង
២-ក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី​ លីមីធីត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ
៣-ក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោង​សាង​សង់​ស្ថានីយ៍​ផលិត​អគ្គិសនី ដើរដោយ​ពន្លឺ​ព្រះអាទិត្យ អនុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្ត​បន្ទាយមានជ័យ
៤-ក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ខមភេនី លីមីធីត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ
៥-ក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ. កសម្រាប់គម្រោង​សាង​សង់​ស្ថានីយ៍​ផលិត​អគ្គិសនី ដើរដោយ​ពន្លឺ​ព្រះអាទិត្យ អនុភាព ៦០ មេហ្គាវ៉ាត់ នៅខេត្ត​បាត់ដំបង
៦-ក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោង​សាង​សង់ស្ថានីយ៍​ផលិត​អគ្គិសនី ដើរដោយ​ពន្លឺ​ព្រះអាទិត្យ អនុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្ត​ពោធិ៍សាត់។



អំពីម្ចាស់អត្ថបទ

ចែករំលែកលើបណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍភាពប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២

01 Dec 2022

សិក្ខាសាលាពិគ្រោះយោបល់ លេីសេចក្ដីព្រាងយុទ្ធសាស្រ្តស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ

25 Nov 2022

កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)

21 Nov 2022
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨