កិច្ចប្រជុំពិគ្រោះពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
![](http://gdsnr.mef.gov.kh/contents/uploads/2020/06/20200616_103659-1024x485.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2020/06/20200616_103639-1024x485.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2020/06/photo_2020-06-16_12-02-10-1024x682.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2020/06/photo_2020-06-16_12-02-13-1024x682.jpg)
នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំពិគ្រោះពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ និងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលដឹកនាំដោយប្រធានប្ដូរវេន ឯកឧត្ដម ចាន់ យ៉េត ជាមួយនឹងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំលេខ ១ និងលេខ ២ ជាន់ទី៤ នៃ ទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។