Comment are off
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាក្នុងការកែសម្រួលជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយតំណាងក្រសួងយុត្តិធម៌
នាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្រ្តីជំនាញ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាក្នុងការកែសម្រួលជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយតំណាងក្រសួងយុត្តិធម៌ នៅសាលប្រជុំនៃក្រសួងយុត្តិធម៌។
![](http://gdsnr.mef.gov.kh/contents/uploads/2019/11/11-29-2019-1-1024x768.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2019/11/photo_2019-11-29_09-54-46-1024x768.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2019/11/photo_2019-11-29_09-54-47-1024x768.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2019/11/photo_2019-11-29_09-54-43-1024x768.jpg)