Comment are off
កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីនៃការបង់ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (E-Payment) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)
![](http://gdsnr.mef.gov.kh/contents/uploads/2020/01/82834029_1512509882230386_4812361673773940736_o-1024x683.jpg)
![](http://gdsnr.mef.gov.kh/contents/uploads/2020/01/83024818_1512510365563671_4844714824896086016_o-1024x771.jpg)
នារសៀលថ្ងៃព្រហស្បតិ័ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គនាយកដ្ឋានរតនាគារជាតិ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញដែលជាអនុក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីនៃការបង់ចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធអេឡិចត្រូនិច (E-Payment) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)៕